(ខេត្តព្រះវិហារ)÷ ជាក់ស្តែងនាព្រឹកថ្ងៃ ទី២៤ខែឧសភា ឆ្នាំ ២០២៥ ត្រូវនិងថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់សប្តស័ក ព.ស ២៥៦៩ ឯកឧត្តមឧត្តម សេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមជាមួយថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន បានចុះព្រោះស្រូវក្នុងអង្គភាព ។
ទាំងអស់នេះក្រោមការដឹកនាំខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ រួមទាំងឯកឧត្តម មេបញ្ជារការរង នាយ និងពលទាហាន ធ្វើអោយអង្គភាពទាំងមូល មានការរីកចំរើន ពីរ១ឆ្នាំ ទៅ១ឆ្នាំ គួរអោយកត់សំគាល់ ក្នុងការងារបង្ករ បង្កើនផល រួមទាំងការងារ ក៍សាងក្នុងអង្គភាព។
គួរបញ្ជាក់ផងដែលថា÷ អង្គភាពកងពលតូចអន្តរាមន៍លេខ៧ បច្ចុប្បន្នកំពុងតែមានការមមាញឹកក្នុងការងារបង្ករបង្កើនផល ដាំតំណាំផ្សេងៗរួមមាន ព្រួសស្រូវចំនួន៣៥ ហិកតា និងប្រមូលផលស្វាយចន្ទីបានចំនួន៥តោន៨០០គីឡូ ដំឡូងមី៥២០៩តោន ស្វាយ១៦០១តោន រួមទាំងដាំតំណាំផ្សេងៗទៀត ព្រោះតំណាំទាំងអស់នេះ អាចជួយសំរួលដល់អង្គភាព រួមទាំងជីវភាពគ្រូសារ របស់បងប្អូនគ្រួសារកងទ័ព អោយកាន់តែមាន ភាពល្អប្រសើរផងដែរ។

