បុរស២នាក់ជាម៉ូយចាស់បានចូលផឹកស៊ីហាងចិនមួយកន្លែង ពេលផឹកស៊ីចប់បានបាញ់លុយចូលកុងប្រពន្ធថៅកែហាងស្រាប់តែខឹងរឿងបាញ់លុយខុសចូលកុងប្រពន្ធ បានឈ្លោះប្រកែកគ្នា រីឯភ្ញៀវជាម៉ូយចាស់រៀងស្រវឹងផងនោះបានប្រើអំពើហិង្សានាំគ្នាវាយថៅកែជនជាតិចិន បណ្តាលអោយមុខពោង និងវាយរបស់របររាយប៉ាយពេញហាង
ប្រភពពត៌មានពីថៅកែហាងជនជាតិចិនម្នាក់ ដោយចេះភាសាខ្មែរតិចៗ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ម៉ូយចាស់គាត់មានគ្នា២នាក់ ធ្លាប់ចូលផឹកស៊ីជាច្រើនដងមកហើយ លុះពួកគាត់នាំគ្នាចូលផឹកស៊ីអស់ជាច្រើនម៉ោង ភ្ញៀវជាម៉ូយចាស់បានហៅគាត់ផឹកជាមួយផងដែរ លុះដល់ម៉ោងឈប់ផឹក ដល់ម៉ោងគិតលុយផងនោះ គាត់បានបញ្ជាក់ប្រាប់ថា កុងមាន២ កុងរបស់គាត់ធនាគារ ABA ចំណែកកុងប្រពន្ធគាត់ធនាគារអេស៊ីលីដា ភ្ញៀវបានបាញ់លុយចូលកុងអេស៊ីលីដា ប្រពន្ធរបស់ថៅកែ ដែលមិននៅកន្លែងកើតហេតុ ។
បន្ទាប់មកថៅកែចិនខាងលើ បានខឹងទៅលើភ្ញៀវជាម៉ូយចាស់ក៏ឈ្លោះប្រកែកគ្នាទៅវិញទៅមក ជាមួយម៉ូយចាស់រហូតឈានដល់ភ្ញៀវទាំង២នាក់ បានវាយទៅលើថៅកែចិន បណ្តាលអោយប៉ោងមុខ និងវាយរបស់របរមានតុ កៅអី ព្រមទាំងផើងផ្ការាយប៉ាយពេញហាង ហើយភ្ញៀវជាជនបង្កខាងលើ បាននាំគ្នាគេចខ្លួនបាត់ស្រមោល ទើបកម្លាំងនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុ ។
ហេតុកាលពីវេលាម៉ោង ០១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍មានលោកនាយប៉ុស្តិ៍មកផ្ទាល់ ផងនោះបាននាំជនរងគ្រោះជាថៅកែចិនយកទៅសួរនាំនឹងទទួលបណ្តឹងជនរងគ្រោះផងដែរ ៕

